សូរ៉ះ អាល់-អុីមរ៉ាន

សូរ៉ះ អាល់-អុីមរ៉ាន, ជំពូកទី 3 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមាដានី មាន 200 អាយ៉ាត់។

អាលីហ្វ ឡាម មីម។ នេះគឺជាព្យញ្ជនៈទោល ដែលបានបកស្រាយរួចមកហើយនៅក្នុងជំពូកមុន (ជំពូកអាល់ហ្ពាក៏រ៉ោះ)។ នៅក្នុងព្យញ្ជនៈទោលនេះ គឺបានបង្ហាញអំពីការអសមត្ថភាពរបស់ពួកអារ៉ាប់ក្នុងការនាំមកនូវគម្ពីរមួយឲ្យដូចទៅនឹងគម្ពីរគួរអាន ខណៈដែលភាសានិយាយរបស់ពូកគេ គឺត្រូវបានបង្កើតឡើងចេញអំពីព្យញ្ជនៈដូចដែលមាននៅខាងដើមនៃជំពូកនេះ។