សូរ៉ះ អាន់-នាហ្គល

សូរ៉ះ អាន់-នាហ្គល, ជំពូកទី 16 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 128 អាយ៉ាត់។

អ្វីដែលអល់ឡោះទ្រង់បានកំណត់នៃការដាក់ទណ្ឌកម្មលើពួកអ្នក(ឱពួកប្រឆាំង)នោះ គឺជិតមកដល់(ពួកអ្នក)ហើយ។ ហេតុនេះ ចូរពួកអ្នកកុំទាមទារឲ្យវាឆាប់មកដល់មុនពេលកំណត់របស់វាពេក។ អល់ឡោះជាម្ចាស់ទ្រង់មហាបរិសុទ្ធជ្រះស្អាតពីអ្វីដែលពួកមុស្ហរីគីនបានធ្វើស្ហ៊ីរិកចំពោះទ្រង់។