សូរ៉ះ អាល់-អាន់ប៊ីយ៉ា

សូរ៉ះ អាល់-អាន់ប៊ីយ៉ា, ជំពូកទី 21 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 112 អាយ៉ាត់។

ចំពោះមនុស្សលោក ការជំនុំជម្រះលើទង្វើរបស់ពួកគេនៅថ្ងៃបរលោកនោះបានខិតជិតមកដល់ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្តើយ ងាកចេញអំពីថ្ងៃបរលោក ដោយសារតែការរវល់របស់ពួកគេនឹងរឿងលោកិយ(ភ្លេចអំពីថ្ងៃបរលោក)។