សូរ៉ះ អាល់-ហ្វូរកុន, ជំពូកទី 25 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 77 អាយ៉ាត់។
អល់ឡោះជាម្ចាស់ទ្រង់មហាមានពរជ័យដែលទ្រង់បានបញ្ចុះនូវគម្ពីរគួរអានដែលជាអ្នកបែងចែករវាងប្រការពិតនិងប្រការមិនពិតទៅលើខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ដើម្បីឲ្យគាត់ក្លាយជាអ្នកនាំសារទៅកាន់មនុស្សលោកនិងជិន ហើយនិងដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់។