សូរ៉ះ អាល់-កាហ្វ, ជំពូកទី 18 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 110 អាយ៉ាត់។
ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ចំពោះលក្ខណៈដ៏ពេញលេញនិងឧត្តុង្គឧត្តម និងចំពោះឧបការគុណជាច្រើនទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង ដែលទ្រង់បានបញ្ចុះគម្ពីរគួរអានទៅលើខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់ គឹព្យាការីមូហាំម៉ាត់ ហើយទ្រង់មិនបានដាក់អ្វីមួយនៅក្នុងគម្ពីរគួរអាននេះឲ្យមានភាពវៀចវេរ…