សូរ៉ះ ស្វាដ

សូរ៉ះ ស្វាដ, ជំពូកទី 38 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 88 អាយ៉ាត់។

សទ (បានបកស្រាយរួចនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ)។ អល់ឡោះបានស្បថនឹងគម្ពីរគួរអានដែលផ្ទុកទៅដោយការរំលឹកដល់មនុស្សលោកនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេទាំងនៅក្នុងជីវិតលោកិយរបស់ពួកគេ និងនៅថ្ងៃបរលោករបស់ពួកគេ។ រឿងនោះ គឺមិនដូចការស្មានរបស់ពួកមុស្ហរីគីនដែលថា អល់ឡោះជាម្ចាស់ទ្រង់មានដៃគូនោះទេ។