សូរ៉ះ នូហ៍

សូរ៉ះ នូហ៍, ជំពូកទី 71 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 28 អាយ៉ាត់។

ពិតប្រាកដណាស់ យើង(អល់ឡោះ)បានចាត់បញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គេដើម្បីអំពាវនាវពួកគេ ដោយឱ្យគេ(ព្យាការីនួហ)ដាស់តឿនព្រមានក្រុមរបស់គេមុននឹងទណ្ឌកម្មដ៏ឈឺចាប់ធ្លាក់ទៅលើពួកគេដោយសារពួកគេធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់។