សូរ៉ះ អាស្សូរ៉ា

សូរ៉ះ អាស្សូរ៉ា, ជំពូកទី 42 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 53 អាយ៉ាត់។

វ៉ាហ៊ីដែលយើងបានផ្តល់ទៅកាន់អ្នក ឱព្យាការីមូហាំម៉ាត់ គឺដូចគ្នានឹងវ៉ាហ៊ីដែលយើងបានផ្តល់ឲ្យបណ្តាព្យាការីរបស់អល់ឡោះជំនាន់មុនអ្នកដែរ។ អល់ឡោះជាម្ចាស់ទ្រង់មហាខ្លាំងពូកែក្នុងការដាក់ទណ្ឌកម្មចំពោះសត្រូវរបស់ទាំងឡាយទ្រង់ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការចាត់ចែង និងការបង្កើតរបស់ទ្រង់។