សូរ៉ះ អាន់-នូរ

សូរ៉ះ អាន់-នូរ, ជំពូកទី 24 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមាដានី មាន 64 អាយ៉ាត់។

នេះគឺជាជំពូកមួយដែលយើងបានបញ្ចុះវា និងបានដាក់កាតព្វកិច្ចឲ្យអនុវត្តតាមក្បួនច្បាប់របស់វា ហើយយើងបានបញ្ចុះនៅក្នុងវានោះនូវបណ្តាវាក្យខណ្ឌយ៉ាងជាក់ច្បាស់ ដើម្បីឲ្យពួកអ្នកចងចាំនូវអ្វីដែលមានចែងនៅក្នុងវាអំពីបណ្តាក្បួនច្បាប់នានា ហើយនិងអនុវត្តតាមក្បួនច្បាប់ទាំងនោះ។