សូរ៉ះ អាល់-អាន់កាបូត, ជំពូកទី 29 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 69 អាយ៉ាត់។
តើមនុស្សលោកគិតស្មានថា ពិតណាស់ តាមរយៈពាក្យសម្តីរបស់ពួកគេដែលពួកគេបានពោលថា “ពួកយើងបានជឿចំពោះអល់ឡោះហើយ” នោះ គឹគេនឹងបណ្តោយពួកគេដោយមិនឲ្យពួកគេទទួលនូវការសាកល្បងដើម្បីបញ្ជាក់ពីការពិតចំពោះអ្វីដែលពួកគេបាននិយាយ ថាតើពួកគេគឺជាអ្នកដែលមានជំនឿពិតប្រាកដ(ឬអត់)នោះឬ? រឿងនោះមិនដូចអ្វីដែលពួកគេគិតស្មាននោះឡើយ។