សូរ៉ះ សាបាអ៍

សូរ៉ះ សាបាអ៍, ជំពូកទី 34 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 54 អាយ៉ាត់។

ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ដែលអ្វីៗគ្រប់យ៉ាងនៅលើមេឃជាច្រើនជាន់ និងអ្វីៗគ្រប់យ៉ាងដែលនៅលើផែនដី គឺជាកម្មសិទ្ធរបស់ទ្រង់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង ហើយការកោតសរសើរទាំងឡាយនៅថ្ងៃបរលោកក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែង…