សូរ៉ះ អាល់-អាហ្សាប

សូរ៉ះ អាល់-អាហ្សាប, ជំពូកទី 33 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមាដានី មាន 73 អាយ៉ាត់។

ឱព្យាការីមូហាំម៉ាត់! ចូរអ្នក និងអ្នកដែលដើរតាមអ្នកប្រកាន់ខ្ជាប់នូវការគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយចូរអ្នកកោតខ្លាចចំពោះទ្រង់តែមួយគត់។ ចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតនូវអ្វីដែលជាទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ពិតប្រាកដណាស់…