សូរ៉ះ អាល់-អារ៉ាហ្វ, ជំពូកទី 7 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 206 អាយ៉ាត់។
គម្ពីរគួរអាន គឺជាគម្ពីរមួយដែលអល់ឡោះជាម្ចាស់បានបញ្ចុះវាមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហេតុនេះ ចូរអ្នកកុំឲ្យមានការចង្អៀតចង្អល់នៅក្នុងទ្រូងរបស់អ្នកអំពីវា ហើយចូរកុំមានការសង្ស័យ(ចំពោះវា)ឲ្យសោះ។ ទ្រង់បានបញ្ចុះវាទៅកាន់អ្នកដើម្បីឲ្យអ្នកព្រមានបន្លាចដល់មនុស្សលោក និងដើម្បីឲ្យអ្នកយកវាធ្វើជាភស្តុតាង…