សូរ៉ះ អាល់ហ៊ូជូរ៉ាត់, ជំពូកទី 49 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមាដានី មាន 18 អាយ៉ាត់។
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកកុំផ្តើម(អ្វីមួយ)មុនអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ មិនថាពាក្យសំដី ឬទង្វើណាមួយឲ្យសោះ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់…