សូរ៉ះ អាល់មូជ៉ាដីឡះ

សូរ៉ះ អាល់មូជ៉ាដីឡះ, ជំពូកទី 58 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមាដានី មាន 22 អាយ៉ាត់។

ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានស្តាប់ឮនូវសម្ដីរបស់ស្ត្រីម្នាក់(ពោលគឺលោកស្រី ខាវឡះ កូនស្រីរបស់ សាក់ឡើហ្ពះ)ដែលបានជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងរឿងស្វាមីរបស់នាង(ពោលគឺ អ័ស កូនប្រុសរបស់ សមិត) នៅពេលដែលប្តីរបស់នាងបានពោលពាក្យ”ហ្ស៊ីហ៊ើរ”ចំពោះនាង…