សូរ៉ះ អាល់ហ្គាម៉ារ់

សូរ៉ះ អាល់ហ្គាម៉ារ់, ជំពូកទី 54 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 55 អាយ៉ាត់។

ពេលវេលានៃថ្ងៃបរលោកកាន់តែខិតជិតមកដល់ ហើយព្រះចន្ទក៏បានបែកជាពីរ(រួចហើយដែរ)នៅក្នុងសម័យកាលរបស់ព្យាការីមូហាំម៉ាត់ ហើយការបែកនៃព្រះចន្ទនេះ គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ដ៏ពិតជាក់ស្តែង(ដែលគេអាចមើលឃើញបាន)។