សូរ៉ះ អាល់មូណាហ្វីហ្គូន, ជំពូកទី 63 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមាដានី មាន 11 អាយ៉ាត់។
នៅពេលដែលពួកពុតត្បុតដែលជាពួកដែលបង្ហាញពីភាពជាឥស្លាមតែផ្នែកខាងក្រៅ តែលាក់បាំងនូវភាពគ្មានជំនឿនៅផ្នែកខាងក្នុងនោះ បានមកចូលរួមនៅកន្លែងជួបជុំរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេបាននិយាយថាៈ ពួកយើងសូមធ្វើសាក្សីថា ពិតប្រាកដណាស់ អ្នកគឺជាអ្នកនាំសាររបស់អល់ឡោះយ៉ាងពិតប្រាកដ។ ហើយអល់ឡោះទ្រង់ដឹងច្បាស់ហើយថាៈ…