សូរ៉ះ អាល់ហ្គាឡាម

សូរ៉ះ អាល់ហ្គាឡាម, ជំពូកទី 68 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 52 អាយ៉ាត់។

នូន (បានបកស្រាយរួចមកហើយនៅខាងដើមជំពូក”អាល់ហ្ពាក៏រ៉ោះ”)។ អល់ឡោះជាម្ចាស់បានស្បថនឹងស្លាបប៉ាកកា ហើយទ្រង់ក៏បានស្បថផងដែរនឹងអ្វីដែលមនុស្សកំពុងសរសេរដោយស្លាបប៉ាការបស់ពួកគេ។