សូរ៉ះ ហូដ, ជំពូកទី 11 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 123 អាយ៉ាត់។
អាលីហ្វ ឡាម រ៉ (ត្រូវបានបកស្រាយរួចមកហើយនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ)។ គម្ពីរគួរអាន គឺជាគម្ពីរមួយដែលបណ្តាវាក្យខណ្ឌទាំងឡាយរបស់វាមានភាពសុក្រឹតនិងល្អឥតខ្ចោះ ទាំងឃ្លោងឃ្លា និងអត្ថន័យ។ ដូច្នេះ អ្នកនឹងមិនឃើញមាននៅក្នុងគម្ពីរនេះនូវភាពខ្វះចន្លោះត្រង់ណានោះឡើយ។ បន្ទាប់មក គេបានបញ្ជាក់នៅក្នុងវា ដោយលើកឡើងពីប្រការដែលគេអនុញ្ញាត…