សូរ៉ះ យូសុហ្វ, ជំពូកទី 12 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 111 អាយ៉ាត់។
អាលីហ្វ ឡាម រ៉ (បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពាក៏រ៉ោះ។) បណ្តាវាក្យខណ្ឌដែលបានបញ្ចុះនៅក្នុងជំពូកនេះ គឺស្ថិតក្នុងចំណោមវាក្យខណ្ឌនៃគម្ពីរគួរអានដ៏ច្បាស់លាស់បំផុតចំពោះអ្វីដែលមាននៅក្នុងវា។