សូរ៉ះ អាល់អាហ្គាហ្វ័, ជំពូកទី 46 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 35 អាយ៉ាត់។
យើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅរវាងវាទាំងពីរជាការលេងសើចនោះទេ។ ផ្ទុយទៅវិញ យើងបានបង្កើតអ្វីៗទាំងអស់នោះដោយការពិត ដោយមានបុព្វហេតុយ៉ាងច្បាស់លាស់ ដែលក្នុងនោះ គឺដើម្បីឲ្យខ្ញុំបម្រើរបស់អល់ឡោះស្គាល់ទ្រង់តាមរយៈរបស់ទាំងអស់នោះ ដែលជាហេតុឲ្យពួកគេគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់…