សូរ៉ះ អាល់ជាសិយ៉ះ

សូរ៉ះ អាល់ជាសិយ៉ះ, ជំពូកទី 45 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 37 អាយ៉ាត់។

ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺជាភស្តុតាងដែលបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់សម្រាប់បណ្តាអ្នកដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលយកជាមេរៀនពីសញ្ញាភស្តុតាងទាំងឡាយ។