សូរ៉ះ អាល់-អ៊ីស្រា, ជំពូកទី 17 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 111 អាយ៉ាត់។
អល់ឡោះដ៏មហាខ្ពង់ខ្ពស់ មហាស្អាតស្អំ ដោយអនុភាពរបស់ទ្រង់ដែលគ្មាននរណាម្នាក់មានអានុភាពដូចទ្រង់ឡើយ ដោយទ្រង់ជាអ្នកដែលបាននាំយកទាំងព្រលឹង និងរូបកាយខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ឲ្យធ្វើដំណើរនាពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ)ទៅកាន់ម៉ាស្ជិទហ្ពៃតុលមឹកទីស(ក្រុងយេរូសាឡឹម)…