សូរ៉ះ អាហ្សូម៉ារ់, ជំពូកទី 39 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 75 អាយ៉ាត់។
ការបញ្ចុះគម្ពីរគួរអាននេះ គឺមកពីអល់ឡោះជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ ដោយវា(គម្ពីរគួរអាន)មិនមែនបញ្ចុះមកអំពីអ្នកផ្សេងក្រៅទ្រង់នោះឡើយ។