សូរ៉ះ អាត់តាហ្គាប៊ូន, ជំពូកទី 64 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមាដានី មាន 18 អាយ៉ាត់។
រាល់អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលមាននៅលើផែនដី បានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ និងបញ្ជាក់ពីភាពស្អាតស្អំរបស់ទ្រង់ពីអ្វីដែលមិនសាកសមនឹងទ្រង់នៃលក្ខណៈដែលខ្វះខាត។ អំណាចគ្រប់គ្រង គឺជាកម្មសិទ្ធិរបស់ទ្រង់មួយគត់ដោយគ្មានអ្នកគ្រប់គ្រងណាក្រៅពីទ្រង់ឡើយ ហើយរាល់ការកោតសរសើរដ៏ល្អប្រពៃ ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។…