សូរ៉ះ អាល់-បាក្វារ៉ា

សូរ៉ះ អាល់-បាក្វារ៉ា, ជំពូកទី 2 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមាដានី មាន 286 អាយ៉ាត់។

អាលីហ្វ ឡាម មីម ៖ នេះគឺស្ថិតក្នុងចំណោមព្យញ្ជនៈដែលគេចាប់ផ្តើមជំពូកមួយចំនួននៃគម្ពីរគួរអាននេះ។ វាជាព្យញ្ជនៈហ៊ីជើអ៊ីយ៉ះ(ព្យញ្ជនៈទោល)ដែលគ្មានអត្ថន័យអ្វីឡើយប្រសិនបើវាមានតែមួយព្យញ្ជនៈ ឬនៅឈរនៅតែឯង ដូចជា (أ-ب-ت) ជាដើម។ វាមានបុព្វហេតុ និងអត្ថន័យបង្កប់របស់វា ព្រោះថានៅក្នុងគម្ពីរគួរអាន ពុំមានអ្វីដែលគ្មានបុព្វហេតុរបស់វានោះឡើយ។…