សូរ៉ះ អាត់-ទីន

សូរ៉ះ អាត់-ទីន, ជំពូកទី 95 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 8 អាយ៉ាត់។

អល់ឡោះបានស្បថនឹងផ្លែទីន(ផ្លែល្វាអារ៉ាប់)និងកន្លែងដាំដុះរបស់វា ហើយទ្រង់ស្បថនឹងផ្លែហ្សៃទូន(ផ្លែអូលីវ)និងកន្លែងដាំដុះរបស់វាដែលស្ថិតនៅទឹកដីប៉ាឡេស្ទីន ជាកន្លែងដែលគេបានតែងតាំងព្យាការីអ៊ីសា(ជាអ្នកនាំសារ)។