សូរ៉ះ ហ្គោ-ហា

សូរ៉ះ ហ្គោ-ហា, ជំពូកទី 20 នៃអាល់កុរអាន់ដ៏វិសុទ្ធ ជាសូរ៉ះមក្កី មាន 135 អាយ៉ាត់។

យើងមិនបានបញ្ចុះគម្ពីរគួអានមកឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីជាមូលហេតុធ្វើឲ្យអ្នកលំបាក និងសោកសៅទុក្ខព្រួយចំពោះការងាកចេញនៃក្រុមរបស់អ្នកអំពីការមានជំនឿនឹងអ្នកនោះឡើយ។